ផលិតផល 3 ប្រភេទដើម្បីថែរក្សាភាពស្រស់ស្អាតបានគ្រប់វ័យ

មិនថាអាយុកាលជីវិតប៉ុន្មានទសវត្សរ៍ដែលអ្នករស់នៅនោះទេ ការមានរូបរាងប្រកបដោយសុខភាពល្អគឺជាអ្វីយើងគ្រប់គ្នាចាំបាច់ត្រូវសម្រេចបាន។ វាគ្មានពាក្យថាយឺតពេក ឬឆាប់ពេកនោះទេ ដើម្បីចាប់ផ្តើមដំណើររបស់អ្នកទៅកាន់ភាពស្រស់ស្អាតគ្រប់វ័យនោះ ហើយ Beauty Filler រីករាយនឹងចែករំលែកផលិតផលផ្សេងៗជាមួយអ្នក។ ដោយត្រូវបានណែនាំឲ្យប្រើសម្រាប់គ្រប់វ័យ

Elure™ Starter Set – 3 in 1 With the elure™ line អ្នកមានទម្លាប់ថែទាំស្បែកងាយស្រួល ប៉ុន្តែមានប្រសិទ្ធភាពមួយសម្រាប់គ្រប់ប្រភេទស្បែកជាមួយនឹងហ្វូមលាងមុខប្រចាំថ្ងៃ ឡេកាពារកម្តៅថ្ងៃសម្រាប់ពេលថ្ងៃ និងក្រែមរាត្រីដើម្បីកាត់បន្ថយស្នាមអុចៗនៅលើស្បែក និងធ្វើឲ្យសម្បុរស្បែករបស់អ្នកប្រសើរឡើង។

Elure Advanced Brightening Lotion [45ml] ផ្តល់នូវប្រសិទ្ធភាពច្រើនយ៉ាងដោយមានអង់ស៊ីមនៅខាងឆ្វេង និងសារធាតុរំញោចប្រតិកម្មនៅខាងស្តាំនៃដបបញ្ចេញឡេនេះ។ សារធាតុបន្ថែមផ្សេងៗទៀតជួយផ្តល់សំណើម និងបំពេញបន្ថែមកន្លែងខ្វះខាតរបស់ស្បែក ដើម្បីរក្សាភាពទន់ល្មើយរបស់ស្បែក។

ក្រែមរាត្រី Elure Advanced Brightening Night Cream [60ml] មានផ្ទុកសារធាតុ trehalose, រុក្ខជាតិ evodia និងសារធាតុទាញចេញផ្លែក្រូចថ្លុង ដែលបន្ថែមថាមពលដល់អនុភាពអង់ស៊ីមដើម្បីផ្តល់សំណើមស្បែក ដែលធ្វើឲ្យស្បែកមានពន្លឺ។ ស្បែកនេះមិនគ្រាន់តែមានកាន់តែភ្លឺ ប៉ុន្តែថែទាំងមានភាពចែងចាំងទៀតផង។

Elure Advanced Facial Wash [100ml] រៀបចំស្បែកសម្រាប់ការលាបឡេ elure™ brightening lotion ឬក្រែមរាត្រី។ ពេលបានប្រើបានទៀងទាត់ ស្បែកទទួលបានសម្បុរស្អាតកាន់តែស្មើគ្នា។

សម្រាប់ម៉ាស Princess® Skincare Hyaluronic Acid Face Mask ដែលត្រូវបង្កើតឡើងជាពិសេសដើម្បីស្តារកម្រិតសំណើមដល់ស្បែកឲ្យបានអតិបរមា ម៉ាសនេះជួយស្បែកដែលស្ងួត និងជ្រីវជ្រួញ ទទួលបានមកវិញនូវសំណើម និងភាពតឹងណែនដល់ស្បែក ដោយប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិច។ វាជួយកែលម្អសម្បុរស្បែកដោយមានសារធាតុផ្សំដ៏មានអនុភាពផ្សេងៗ ដែលរួមមានសូដ្យូមអ៊ីយ៉ាលួរ៉ូនិច គ្លីសេរីន និងសារធាតុទាញចេញពីសារាយសមុទ្រ។ សារធាតុផ្តល់សំណើមដល់ស្បែកទាំងនេះជ្រៀបចូលក្នុងស្បែកបានយ៉ាងជ្រៅ ដើម្បីកាត់បន្ថយការលេចឡើងស្នាមជ្រីវជ្រួញនៅផ្ទៃខាងលើស្បែក ដោយមានប្រសិទ្ធភាពដើម្បីរក្សាស្បែកឲ្យនៅក្មេង និងមានពន្លឺ។

BioRePeelCl3 FND
ជាផលិតផលមួយដែលត្រូវបានប្រើច្រើនជាងគេនៅអឺរ៉ុបសម្រាប់ប្រសិទ្ធភាពជម្រុញជីវសាស្ត្រ ធ្វើឲ្យក្មេងជាងវ័យ ដូចបកស្បែក BioRePeelCl3 គឺការព្យាបាលរយៈពេលខ្លី ដែលជម្រុញឲ្យស្បែកក្មេងជាងវ័យ។ វាមានប្រសិទ្ធភាព ដោយសារវាត្រូវបានបង្កើតឡើងជាពិសេសពីអាស៊ីតដែកើតឡើងពីធម្មជាតិ ដែលមានវត្តមាននៅក្នុងស្បែក។ វាអនុញ្ញាតឲ្យកោសិកាស្បែកជម្រុះកោសិកាដែលស្លាបចោល ហើយជាលទ្ធផល ស្បែកកើតឡើងជាថ្មី ដែលផ្តល់ឲ្យស្បែកមានសុខភាពល្អគ្រប់ទីកន្លែង។

BioRePeelCl3 ជាការព្យាបាលរយៈពេលខ្លី ដែលជម្រុញឲ្យស្បែកក្មេងជាងវ័យ។ វាមានប្រសិទ្ធភាព ដោយសារវាត្រូវបានបង្កើតឡើងជាពិសេសពីអាស៊ីតដែលកើតឡើងតាមធម្មជាតិ ដែលមានវត្តមាននៅក្នុងស្បែក។ ប៉ុន្តែ រយៈពេលអាចខុសគ្នា ដោយអាស្រ័យទៅលើប្រភេទស្បែក ឬដែលផ្នែកនៃរាងកាយ ដែលអ្នកកំពុងប្រើវានៅលើ។

ចាប់ផ្តើមជាមួយនឹងមូលដ្ឋានគ្រឹះទាំងនេះ
ស្បែករបស់អ្នកផ្លាស់ប្តូរ ពេលដែលអ្នកចាស់ ប៉ុន្តែមានគោលការណ៍ថែទាំស្បែកមូលដ្ឋានខ្លះ ដែលអ្នកអាចធ្វើតាមដើម្បីជួយរក្សាស្បែកឲ្យសុខភាពល្អ និងមានរូបរាងស្រស់ស្អាតពេញមួយជីវិតរបស់អ្នក។ យើងណែនាំឲ្យអ្នក៖

ប្រើផលិតផលដែលបានបង្កើតឡើងសម្រាប់ប្រភេទស្បែករបស់អ្នក។
ការពារស្បែករបស់អ្នកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់របស់ពន្លឺព្រះអាទិត្យ។
សាកល្បងប្រើសារធាតុ retinoid ដើម្បីបង្កើនការកើតឡើងវិញនៃកោសិកា និងជម្រុះរន្ធញើសដែលស្ទះ។ សកម្មភាពទាំងនេះជួយកាត់បន្ថយការលេចឡើងនៃស្នាមខ្សែតូចៗ និងអាចព្យាបាលទាំងមុន និងស្នាមជ្រីវជ្រួញបានយ៉ាងមានប្រសិទ្ធភាព។
ជំហានមូលដ្ឋានទាំងនេះបង្កើតជាមូលដ្ឋានគ្រឹះនៃរបបថែទាំស្បែកភាគច្រើន ប៉ុន្តែទម្លាប់របស់អ្នកគួរតែផ្អែកលើអាយុ និងតម្រូវការជាក់លាក់របស់ស្បែកអ្នក។

ចង់បានសំណួរបន្ថែមទាក់ទងនឹងការរលាក? សូមទាក់ទងយើងនៅថ្ងៃនេះសម្រាប់ព័ត៌មានបន្ថែមអំពីផលិតផល beauty filler ដែលល្អជាងគេនៅក្នុងទីផ្សារកម្ពុជា។

You might like

Selected articles

ការណែនាំពីសម្រស់ 5 យ៉ាង នៅពេលអ្នកឈានដល់វ័យ 30 ឆ្នាំ

វ័យ 30 ឆ្នាំគឺមិនមែនគ្រាន់តែជាតួលេខទេ។ វាគឺជាឥរិយាបថមួយ។
ការឈានដល់វ័យ 30 ឆ្នាំគឺជាបើកឡើងនូវការចាប់ផ្តើមនៃដំណាក់កាលដ៏សំខាន់នៃជីវិតរបស់អ្នក។ ជីវិតហាក់ដូចជាច្របូកច្របល់ ពេលអ្នកស្ថិតនៅក្នុងវ័យខ្ទង់ 20 របស់អ្នក។ ប៉ុន្តែនៅក្នុងវ័យខ្ទង់ 30 ឆ្នាំរបស់អ្នក អ្នកងាយនឹងមានអារម្មណ៍មានការគ្រប់គ្រងបានច្រើនជាងមុន។ ប៉ុន្តែ ករណីជាមួយនឹងស្បែក និងរាងកាយរបស់អ្នកអាចមានភាពខុសគ្នា។

អានបន្ថែម
ផលិតផល 3 ប្រភេទដើម្បីថែរក្សាភាពស្រស់ស្អាតបានគ្រប់វ័យ

មិនថាអាយុកាលជីវិតប៉ុន្មានទសវត្សរ៍ដែលអ្នករស់នៅនោះទេ ការមានរូបរាងប្រកបដោយសុខភាពល្អគឺជាអ្វីយើងគ្រប់គ្នាចាំបាច់ត្រូវសម្រេចបាន។ វាគ្មានពាក្យថាយឺតពេក ឬឆាប់ពេកនោះទេ ដើម្បីចាប់ផ្តើមដំណើររបស់អ្នកទៅកាន់ភាពស្រស់ស្អាតគ្រប់វ័យនោះ ហើយ Beauty Filler រីករាយនឹងចែករំលែកផលិតផលផ្សេងៗជាមួយអ្នក។ ដោយត្រូវបានណែនាំឲ្យប្រើសម្រាប់គ្រប់វ័យ

អានបន្ថែម
ភាពខុសគ្នារវាង BOTOX និង ហ្វ៊ីល័រស្បែក

រយៈពេល៖ Botox មានប្រសិទ្ធភាពរយៈពេលពី 3 ទៅ 4 ខែ។ ហ្វ៊ីល័រមានប្រសិទ្ធភាពខុសគ្នា ដោយអាស្រ័យលើប្រភេទហ្វ៊ីល័រណាមួយដែលត្រូវបានប្រើ។

អានបន្ថែម
រឿងដែលត្រូវដឹងអំពីហ្វ៊ីល័រស្បែក

ហេតុផលមួយដែលហ្វ៊ីល័រប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលអាចចាក់បញ្ចូលបានកាន់តែទទួលបានការពេញនិយម គឺជាសមត្ថភាពរបស់ពួកវាដើម្បីបន្ថែមមាឌ និងបន្ថយភាពជ្រីវជ្រួញ ដោយគ្រាន់តែទៅជួបគ្រូពេទ្យតែមួយម្តងប៉ុណ្ណោះ។ ជាធម្មតា ប្រសិទ្ធភាពមានរយៈពេលពីបីទៅប្រាំមួយខែ ដោយអាស្រ័យលើទីតាំងនៃការចាក់។ ការស្រាវជ្រាវបង្ហាញថា ការចាក់ HA អាចរំញោចផលិតកម្មកូឡាជែន ដែលនាំឲ្យស្បែកកាន់តែមានរូបរាងស្រស់ស្អាតនៅក្នុងរយៈពេលយូរ។

អានបន្ថែម
វិទ្យាសាស្ត្រនៅពីក្រោយហ្វ៊ីល័រស្បែក DERMAL FILLERS

ហ្វ៊ីល័រស្បែក ដែលជាការព្យាបាលតាមការចាក់បញ្ចូល ដែលត្រូវបានធ្វើឡើងនៅក្នុងការិយាល័យរបស់គ្រូពេទ្យណាមួយ អាចជួយពង្រាបស្នាមជ្រីវជ្រួញ និងបំពេញបន្ថែមឡើងវិញនូវមាឌដែលបានបាត់បង់ ដែលធ្វើឲ្យរូបរាងក្មេងជាងមុន។

អានបន្ថែម
សំណួរដែលគួរសួរ នៅមុនពេលទទួលការព្យាបាលដោយប្រើ BEAUTY FILLER

Beauty fillers បានទទួលបានការពេញនិយមរបស់ខ្លួនក្នុងនាមជាដំណោះស្រាយមួយសម្រាប់ស្បែករលោង ធាតុ និងក្មេង។ នេះជាការណែនាំរហ័សមួយពីទស្សនាវដ្តី Marie Claire Magazine ។ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហ្វ៊ីល័រមុខដើម្បីជួយកាត់បន្ថយការលេចឡើងនូវស្នាមខ្សែឆ្មាៗ ស្នាមជ្រីវជ្រួញ និងសញ្ញាបង្ហាញឲ្យឃើញពីភាពចាស់ជរាផ្សេងទៀត។ នេះជាទិដ្ឋភាពទូទៅដ៏ទូលំទូលាយរបស់អ្នកស្តីពីរបៀបដំណើរការរបស់ពួកវា ពីអ្វីដែលកើតឡើង នៅអំឡុងពេលនៃការព្យាបាលនេះ ទៅកាន់ផលរំខាន និងការបង់ខាតដែលអាចកើតមានឡើង។

អានបន្ថែម
សូមអនុញ្ញាតឲ្យយើងដឹងពីចម្ងល់របស់អ្នកស្តីពីផលិតផល ដែលអ្នកត្រូវការ និងព័ត៌មានទំនាក់ទំនងរបស់អ្នក