Beauty Science

សំណួរដែលគួរសួរ នៅមុនពេលទទួលការព្យាបាលដោយប្រើ BEAUTY FILLER

Beauty fillers បានទទួលបានការពេញនិយមរបស់ខ្លួនក្នុងនាមជាដំណោះស្រាយមួយសម្រាប់ស្បែករលោង ធាតុ និងក្មេង។ នេះជាការណែនាំរហ័សមួយពីទស្សនាវដ្តី Marie Claire Magazine ។ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហ្វ៊ីល័រមុខដើម្បីជួយកាត់បន្ថយការលេចឡើងនូវស្នាមខ្សែឆ្មាៗ ស្នាមជ្រីវជ្រួញ និងសញ្ញាបង្ហាញឲ្យឃើញពីភាពចាស់ជរាផ្សេងទៀត។ នេះជាទិដ្ឋភាពទូទៅដ៏ទូលំទូលាយរបស់អ្នកស្តីពីរបៀបដំណើរការរបស់ពួកវា ពីអ្វីដែលកើតឡើង នៅអំឡុងពេលនៃការព្យាបាលនេះ ទៅកាន់ផលរំខាន និងការបង់ខាតដែលអាចកើតមានឡើង។

អានបន្ថែម
រឿងដែលត្រូវដឹងអំពីហ្វ៊ីល័រស្បែក

ហេតុផលមួយដែលហ្វ៊ីល័រប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលអាចចាក់បញ្ចូលបានកាន់តែទទួលបានការពេញនិយម គឺជាសមត្ថភាពរបស់ពួកវាដើម្បីបន្ថែមមាឌ និងបន្ថយភាពជ្រីវជ្រួញ ដោយគ្រាន់តែទៅជួបគ្រូពេទ្យតែមួយម្តងប៉ុណ្ណោះ។ ជាធម្មតា ប្រសិទ្ធភាពមានរយៈពេលពីបីទៅប្រាំមួយខែ ដោយអាស្រ័យលើទីតាំងនៃការចាក់។ ការស្រាវជ្រាវបង្ហាញថា ការចាក់ HA អាចរំញោចផលិតកម្មកូឡាជែន ដែលនាំឲ្យស្បែកកាន់តែមានរូបរាងស្រស់ស្អាតនៅក្នុងរយៈពេលយូរ។

អានបន្ថែម
ភាពខុសគ្នារវាង BOTOX និង ហ្វ៊ីល័រស្បែក

រយៈពេល៖ Botox មានប្រសិទ្ធភាពរយៈពេលពី 3 ទៅ 4 ខែ។ ហ្វ៊ីល័រមានប្រសិទ្ធភាពខុសគ្នា ដោយអាស្រ័យលើប្រភេទហ្វ៊ីល័រណាមួយដែលត្រូវបានប្រើ។

អានបន្ថែម
ផលិតផល 3 ប្រភេទដើម្បីថែរក្សាភាពស្រស់ស្អាតបានគ្រប់វ័យ

មិនថាអាយុកាលជីវិតប៉ុន្មានទសវត្សរ៍ដែលអ្នករស់នៅនោះទេ ការមានរូបរាងប្រកបដោយសុខភាពល្អគឺជាអ្វីយើងគ្រប់គ្នាចាំបាច់ត្រូវសម្រេចបាន។ វាគ្មានពាក្យថាយឺតពេក ឬឆាប់ពេកនោះទេ ដើម្បីចាប់ផ្តើមដំណើររបស់អ្នកទៅកាន់ភាពស្រស់ស្អាតគ្រប់វ័យនោះ ហើយ Beauty Filler រីករាយនឹងចែករំលែកផលិតផលផ្សេងៗជាមួយអ្នក។ ដោយត្រូវបានណែនាំឲ្យប្រើសម្រាប់គ្រប់វ័យ

អានបន្ថែម
ការណែនាំពីសម្រស់ 5 យ៉ាង នៅពេលអ្នកឈានដល់វ័យ 30 ឆ្នាំ

វ័យ 30 ឆ្នាំគឺមិនមែនគ្រាន់តែជាតួលេខទេ។ វាគឺជាឥរិយាបថមួយ។
ការឈានដល់វ័យ 30 ឆ្នាំគឺជាបើកឡើងនូវការចាប់ផ្តើមនៃដំណាក់កាលដ៏សំខាន់នៃជីវិតរបស់អ្នក។ ជីវិតហាក់ដូចជាច្របូកច្របល់ ពេលអ្នកស្ថិតនៅក្នុងវ័យខ្ទង់ 20 របស់អ្នក។ ប៉ុន្តែនៅក្នុងវ័យខ្ទង់ 30 ឆ្នាំរបស់អ្នក អ្នកងាយនឹងមានអារម្មណ៍មានការគ្រប់គ្រងបានច្រើនជាងមុន។ ប៉ុន្តែ ករណីជាមួយនឹងស្បែក និងរាងកាយរបស់អ្នកអាចមានភាពខុសគ្នា។

អានបន្ថែម
វិទ្យាសាស្ត្រនៅពីក្រោយហ្វ៊ីល័រស្បែក DERMAL FILLERS

ហ្វ៊ីល័រស្បែក ដែលជាការព្យាបាលតាមការចាក់បញ្ចូល ដែលត្រូវបានធ្វើឡើងនៅក្នុងការិយាល័យរបស់គ្រូពេទ្យណាមួយ អាចជួយពង្រាបស្នាមជ្រីវជ្រួញ និងបំពេញបន្ថែមឡើងវិញនូវមាឌដែលបានបាត់បង់ ដែលធ្វើឲ្យរូបរាងក្មេងជាងមុន។

អានបន្ថែម
សូមអនុញ្ញាតឲ្យយើងដឹងពីចម្ងល់របស់អ្នកស្តីពីផលិតផល ដែលអ្នកត្រូវការ និងព័ត៌មានទំនាក់ទំនងរបស់អ្នក