Best Selling Item
Saypha Rich

Saypha Rich គឺជាហ្វ៊ីល័រអាស៊ីតអ៊ីយ៉ាលួរ៉ូនិច ដែលត្រូវបានប្រើជាទូទៅសម្រាប់ការព្យាបាលធ្វើឲ្យក្មេងដោយការចាក់បញ្ចូលសារធាតុចូលក្នុងស្រទាប់ស្បែកកណ្តាល (revitalizing mesotherapy treatment)។ វាផ្តល់ប្រសិទ្ធភាពដែលធ្វើឲ្យក្មេង ដែលអាចអាចមានរយៈពេលរហូតដល់ទៅ 3 ខែ។

Best Selling Item
Saypha Rich

Saypha Rich គឺជាហ្វ៊ីល័រអាស៊ីតអ៊ីយ៉ាលួរ៉ូនិច ដែលត្រូវបានប្រើជាទូទៅសម្រាប់ការព្យាបាលធ្វើឲ្យក្មេងដោយការចាក់បញ្ចូលសារធាតុចូលក្នុងស្រទាប់ស្បែកកណ្តាល (revitalizing mesotherapy treatment)។ វាផ្តល់ប្រសិទ្ធភាពដែលធ្វើឲ្យក្មេង ដែលអាចអាចមានរយៈពេលរហូតដល់ទៅ 3 ខែ។

Saypha Rich គឺជាហ្វ៊ីល័រអាស៊ីតអ៊ីយ៉ាលួរ៉ូនិច ដែលត្រូវបានប្រើជាទូទៅសម្រាប់ការព្យាបាលធ្វើឲ្យក្មេងដោយការចាក់បញ្ចូលសារធាតុចូលក្នុងស្រទាប់ស្បែកកណ្តាល។


ផលិតផល
វាផ្សំទៅដោយ 18 មីលីក្រាម/មីលីលីត្រនៃអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលមិនមែនរបស់សត្វ ដែលត្រូវបានធ្វើឲ្យមានស្ថេរភាព ដោយប្រើសារធាតុគ្លីសេរ៉ុលចំនួន 20 មីលីក្រាម/មីលីលីត្រ។ ជែលសម្រាប់ចាក់បញ្ចូលដែលផ្សំបានមានសភាពថ្លា គ្មានពណ៌ ស្អិតយឺតអន្ធិលៗ អាចបំបែកបានដោយដំណើរជីវៈ និងត្រូវបានសម្អាតមេរោគ នៅមុនពេលត្រូវបានវេចខ្ចប់ដាក់ក្នុងសឺរាំងចំណុះ 1 មីលីលីត្រមួយ។

គ្រប់ប្រអប់នៃ Saypha Rich មានភ្ជាប់មកជាមួយនូវសឺរាំងមានសារធាតុ 1 ស្រាប់ ម្ជុល ½” 30G ដែលប្រើហើយអាចបោះចោលបានចំនួន 2 និងកូនសៀវភៅព័ត៌មានទូលំទូលាយមួយ។ រក្សាទុកកញ្ចប់ដែលងាយខូច និងគ្មានមេរោគនេះឲ្យមានសុវត្ថិភាព និងនៅក្នុងសីតុណ្ហភាពនៅចន្លោះពី 2°C ដល់ 25°C ចេញឆ្ងាយពីពន្លឺព្រះអាទិត្យ កម្តៅ និងស្ថានភាពកក។ ជែលនេះត្រូវបានផលិតដោយក្រុមហ៊ុនអឺរ៉ុប Croma Pharma ។

វេជ្ជបញ្ជា
ការព្យាបាលដោយការចាក់បញ្ចូលសារធាតុចូលក្នុងស្រទាប់ស្បែកកណ្តាលគឺជាការព្យាបាលដែលគ្មានការវះកាត់នោះទេ ដែលត្រូវបានធ្វើឡើងដើម្បីធ្វើឲ្យស្បែកដែលប៉ះពាល់ដោយសញ្ញាបង្ហាញពីភាពចាស់ជរាដំបូងនៅក្មេងដដែល។ ការព្យាបាលនេះពាក់ព័ន្ធនឹងការចាក់ចូលសារធាតុផ្សំជីវសកម្ម (ដែលរួមមានវីតាមីន សារធាតុរ៉ែ អង់ស៊ីម សារធាតុទាញចេញពីរុក្ខជាតិ និងអ័រម៉ូនជាដើម) ចូលទៅក្នុងស្រទាប់ខុសៗគ្នារបស់ស្បែក ដើម្បីជម្រុញដំណើរការជួសជុលតាមធម្មជាតិ។ Saypha Rich ត្រូវបានប្រើដើម្បីបន្ថែមថាមពលដល់កន្លែងជ្រីវជ្រួញ និងខ្វះជាតិទឹកដូចជាមុខ ក តំបន់ជុំវិញខ្សែកអាវ ដៃ និងផ្នែកខាងក្រោយនៃដៃ។ ជាងនេះទៀត ស្នាមខ្សែឆ្មាៗនៅជុំវិញភ្នែក និងមាត់ក៏អាចត្រូវបានកែសម្រួលបានដោយប្រើជែលនេះផងដែរ។


វិទ្យាសាស្ត្រ
ស្បែកនៅក្មេង និងមានសុខភាពល្អលូតលាស់ ពេលរាងកាយអាចផលិតកោសិកាស្បែកសំខាន់បានគ្រប់គ្រាន់ ដូចជាអាស៊ីតអ៊ីយ៉ាលួរ៉ូនិច និងកូឡាជែនដើម្បីចិញ្ចឹមវា។ ពេលកោសិកាទាំងនេះបំពេញមុខងារបានអតិបរមា ស្បែកមានរូបរាងសុខភាពល្អ មានសំណើម មានសាច់ពេញលេញ និងចាំងពន្លឺ។ ប៉ុន្តែការចាស់ជរាបង្កឲ្យមានការថយចុះបរិមាណ និងគុណភាពនៃកោសិកាទាំងនេះ។ ជាងនេះទៀត ការរួមផ្សំនៃកត្តាខាងក្រៅដែលអាចបំផ្លិចបំផ្លាញស្បែកបាន ដូចជាការជក់បារី ជំងឺមានស្រាប់ដែលមិនអាចគ្រប់គ្រងបាន និងការប៉ះពាល់នឹងពន្លឺព្រះអាទិត្យច្រើនហួសហេតុពេកអាចធ្វើឲ្យស្ថានភាពនេះកាន់តែធ្ងន់ធ្ងរថែមទៀត។ ហេតុនេះហើយ ស្បែកបាត់បង់ភាពយឺត ហើយអ្នកជំងឺអាចទទួលរងការខ្វះជាតិទឹកធ្ងន់ធ្ងរ ស្បែកយារធ្លាក់ និងជ្រីវជ្រួញ។ Saypha Rich ត្រូវបានបង្កើតឡើងដើម្បីព្យាបាលបញ្ហាទាំងនេះបានយ៉ាងងាយស្រួល។

អាស៊ីតអ៊ីយ៉ាលួរ៉ូនិចសំយោគគ្មានចំណងនេះបន្ថែមជាតិទឹកដល់ស្បែកយ៉ាងខ្លាំងក្លាពីខាងក្នុង។ ទោះបីជាវាមិនមានចំណង ជែលនេះត្រូវបានធ្វើឲ្យមានស្ថេរភាព ដោយប្រើសារធាតុគ្លីសេរ៉ុល ដែលជាសារធាតុជម្រុញការរក្សាសំណើមដ៏មានប្រសិទ្ធភាព ដែលរក្សាសំណើមនៅក្នុងស្បែក។ ហេតុនេះហើយ កន្លែងដែលមានការប៉ះពាល់ត្រូវបានធ្វើឲ្យមានសំណើមយ៉ាងខ្លាំងបានរយៈពេលយូរ។ ជាងនេះទៀត សកម្មភាពធ្វើឲ្យសាច់ពេញលេញដ៏ប៉ិនប្រសព្វរបស់ជែលនេះអាចលុបបំបាត់ស្នាមខ្សែលើផ្ទៃមុខបាន ដូចជាស្នាមខ្សែឆ្មានៅគែមភ្នែក ឬស្នាមជ្រីវជ្រួញនៅជុំវិញមាត់។ អតិថិជនបន្ទាប់មកអាចទទួលបានសម្បុរភ្លឺក្មេង និងស្បែកកាន់តែតឹង។

ការប្រើប្រាស់
ការព្យាបាលដោយការចាក់សារធាតុចូលក្នុងស្រទាប់ស្បែកកណ្តាលនេះគឺជានីតិវិធីវេជ្ជសាស្ត្រមួយ។ បែបនេះហើយ បច្ចេកទេសគ្មានមេរោគដ៏តឹងរឹងចាំបាច់ត្រូវតែប្រើនៅពេញមួយរយៈពេលព្យាបាលនេះ ហើយមានតែអ្នកឯកទេសស្បែកដែលមានវិញ្ញាបនបត្របញ្ជាក់ និងជំនាញត្រឹមត្រូវប៉ុណ្ណោះទើបអាចធ្វើការព្យាបាលបែបនេះដោយស្របច្បាប់បាន។ ជាផ្នែកមួយនៃគោលការណ៍ណែនាំគ្មានមេរោគ តំបន់ដែលត្រូវព្យាបាលត្រូវតែសម្អាតមេរោគដោយប្រុងប្រយ័ត្ន ដោយប្រើសារធាតុកម្ចាត់មេរោគ។

ដើម្បីចាប់ផ្តើមដំណើរការចាក់នេះ ដំបូងត្រូវប្រមូលឧបករណ៍វេជ្ជសាស្ត្រដោយត្រូវភ្ជាប់ម្ជុល ½” 30G គ្មានមេរោគមួយទៅនឹងសឺរាំងនេះ។ បន្ទាប់មក ចាក់បញ្ចូល SayphaRich ដោយយឺតៗចូលទៅក្នុងស្រទាប់ស្បែកនៅផ្ទៃខាងលើ។ បន្ទាប់ពីបញ្ចប់ដំណើរការចាក់នេះហើយ ម៉ាស្សាថ្នមៗលើកន្លែងចាក់នេះ ដើម្បីធានាឲ្យបាននូវការបែងចែកជែលនេះបានស្មើគ្នាចូលទៅក្នុងជាលិកាជុំវិញ។ ដើម្បីទទួលបានលទ្ធផលប្រសើរបំផុត អ្នកជំងឺគួរមានការព្យាបាលជាអប្បបរមាចំនួន 3 ដង ដែលគ្រោងធ្វើឡើងជារៀងរាល់ពី 2 ទៅ 3 សប្តាហ៍ម្តង។ សូមចូលមើលកូនសៀវភៅព័ត៌មានសម្រាប់ព័ត៌មានលម្អិតស្តីពីការណែនាំពីការប្រើប្រាស់។

រយៈពេលមានប្រសិទ្ធភាព Saypha Rich ផ្តល់ប្រសិទ្ធភាពធ្វើឲ្យក្មេង ដែលអាចមានរយៈពេលរហូតដល់ 3 ខែ។ ដោយសារជែលចាក់បញ្ចូលនេះអាចបំបែកបានដោយដំណើរការជីវៈនោះ វាងនឹងត្រូវបានបំបែកបន្តិចម្តងៗចូលទៅក្នុងជាលិកាជុំវិញ។ អតិថិជនអាចទទួលបានការចាក់បន្ថែមទៀតជារៀងរាល់បីខែម្តង ដើម្បីរក្សារូបរាងក្មេងរបស់ពួកគេ។ ពេលប្រៀបធៀបនឹងក្រែមផ្តល់សំណើមធម្មតា ជែលហ្វ៊ីល័រនេះផ្តល់ជាតិទឹកដល់ស្បែកពីខាងក្នុងបានរយៈពេលយូរជាង។

 អ្នកផលិត

Croma-Pharma GmbH (Austria)

You might like

សូមអនុញ្ញាតឲ្យយើងដឹងពីចម្ងល់របស់អ្នកស្តីពីផលិតផល ដែលអ្នកត្រូវការ និងព័ត៌មានទំនាក់ទំនងរបស់អ្នក