សំណួរដែលគួរសួរ នៅមុនពេលទទួលការព្យាបាលដោយប្រើ BEAUTY FILLER

Beauty fillers បានទទួលបានការពេញនិយមរបស់ខ្លួនក្នុងនាមជាដំណោះស្រាយមួយសម្រាប់ស្បែករលោង ធាតុ និងក្មេង។ នេះជាការណែនាំរហ័សមួយពីទស្សនាវដ្តី Marie Claire Magazine ។


ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហ្វ៊ីល័រមុខដើម្បីជួយកាត់បន្ថយការលេចឡើងនូវស្នាមខ្សែឆ្មាៗ ស្នាមជ្រីវជ្រួញ និងសញ្ញាបង្ហាញឲ្យឃើញពីភាពចាស់ជរាផ្សេងទៀត។ នេះជាទិដ្ឋភាពទូទៅដ៏ទូលំទូលាយរបស់អ្នកស្តីពីរបៀបដំណើរការរបស់ពួកវា ពីអ្វីដែលកើតឡើង នៅអំឡុងពេលនៃការព្យាបាលនេះ ទៅកាន់ផលរំខាន និងការបង់ខាតដែលអាចកើតមានឡើង។

តើ Beauty Fillers គឺជាអ្វី?


Beauty fillers (ហ្វ៊ីល័រស្បែក) គឺជាការចាក់បញ្ចូលបរិមាណបន្តិចបន្តួចនូវជែល ដែលជាធម្មតាផ្សំឡើងពីអាស៊ីតអ៊ីយ៉ាលួរ៉ូនិច ដែលទៅបំពេញស្នាមជ្រីវជ្រួញ និងបន្ថែមមាឌទៅកាន់ជាលិកាទន់។ អ្នកអាចមានហ្វ៊ីល័រស្បែកនៅផ្នែកខុសៗគ្នានៅលើផ្ទៃមុខរបស់អ្នក៖ នៅជុំវិញភ្នែក ថ្ពាល់ មាត់ និងថ្គាម ព្រមទាំងហ្វ៊ីល័របបូរមាត់ ដែលចាក់បញ្ចូលដោយផ្ទាល់ទៅក្នុងជាលិកាបបូរមាត់។

តើពួកវាដំណើរការដោយរបៀបណា?


ជាមូលដ្ឋាន ហ្វ៊ីល័រធ្វើឲ្យមាឌដែលបានបាត់បង់នៅលើមុខ និងកន្លែងមានសាច់ត្រលប់ទៅដូចដើមវិញ ដើម្បីឲ្យស្នាមខ្សែជ្រៅនៅលើមុខត្រូវបានលុបបំបាត់ចោល។ ហេតុអ្វីបានជាត្រូវការពួកវា? ពេលយើងមានវ័យកាន់តែចាស់ទៅ រាងកាយរបស់យើងនឹងបញ្ឈប់ការផលិតសារធាតុកូឡាជែន និងអេឡាទីន ដែលសារធាតុទាំងពីរនេះរួមចំណែកជួយឲ្យរូបរាងមានភាពវ័យក្មេង។

អ្នកជំនាញបានខ្វែងគំនិតគ្នាពីពេលវេលាដែលយើងនឹងចាប់ផ្តើមបាត់សារធាតុកូឡាជែន ប៉ុន្តែអាយុដែលត្រូវបានយល់ស្របជាទូទៅគឺ 25 ឆ្នាំ។ នៅក្មេងណាស់ មែនទេ? កម្រិតកូឡាជែល និងអេឡាទីនរបស់អ្នកបន្ទាប់មកនឹងថយចុះក្នុងអត្រាប្រហែល 2% ក្នុងមួយឆ្នាំ ហើយរាងកាយរបស់អ្នកនឹងបានបញ្ឈប់ការផលិតវាតែម្តង ត្រឹមវ័យខ្ទង់ម្ភៃឆ្នាំក្រាស់។

តើហ្វ៊ីល័រស្បែកមានផលរំខានដែរឬទេ? វេជ្ជ. Loong បាននិយាយថា ‘វាងាយស្រួលដើម្បីឲ្យអតិថិជនយល់ច្រលំពីផលរំខានថាជាប្រតិកម្មណាស់ ដូច្នេះហើយវាសំខាន់ណាស់ក្នុងការយល់ពីផលរំខានអ្វីខ្លះដែលអាចរំពឹងទុកបាន’។ ‘ផលរំខានបណ្តោះអាសន្ន ជាផលរំខានដែលជារឿងធម្មតាសុទ្ធសាធ បន្ទាប់ពីការចាក់ហ្វ៊ីល័រលើមុខ អាចរួមមាន៖ ការហើម ស្បែកឡើងក្រហម ឬឈឺនៅពេលប៉ះជាដើម។ ‘វាជារឿងធម្មតាទេ នៅពេលទទួលរងការឈឺចាប់បន្តិចបន្តួច ស្បែកឡើងក្រហម និងស្នាមជាំ បន្ទាប់ការព្យាបាលនេះនោះ។ ប្រតិកម្មជាទូទៅកើតឡើងភ្លាមៗ បន្ទាប់ការចាក់ដោយម្ចុល និងអាចរួមមាន៖ ស្បែកឡើងក្រហម ការហើម ការឈឺចាប់ រមាស់ ជាំ និងឈឺនៅពេលប៉ះពាល់ នៅកន្លែងដែលចាក់។ ‘ប្រតិកម្មទាំងនេះជាទូទៅមានកម្រិតពីស្រាលទៅមធ្យម ហើយជាធម្មតានឹងបាត់ទៅវិញភ្លាមៗ បន្ទាប់ពីការចាក់ ដែលជាធម្មតាបានបាត់ទៅវិញនៅរយៈពេលពីរបីថ្ងៃ បន្ទាប់ការចាក់ចូលស្បែក’

តើហ្វ៊ីល័រស្បែកធ្វើឲ្យឈឺចាប់ដែរឬទេ? ‘អាចមានការឈឺចាប់បន្តិចបន្តួច ខណៈពេលដែលហ្វ៊ីល័រកំពុងត្រូវបានចាក់បញ្ចូលទៅក្នុងមុខ។ ប៉ុន្តែយើងកាត់បន្ថយវាឲ្យបានអតិបរមា ដោយការប្រើក្រែមធ្វើឲ្យស្ពឹក មុនពេលព្យាបាល។ ដើម្បីផ្តល់ការធូរស្រាលបន្ថែម និងបន្ថយការឈឺចាប់ឲ្យបានច្រើនតាមដែលអាចធ្វើបាន ហ្វ៊ីល័របស់យើងមានផ្ទុកថ្នាំស្ពឹកតាមកន្លែងដែលបានលាយទុកហើយស្រាប់។’

តើហ្វ៊ីល័រស្បែកមានប្រសិទ្ធភាពរយៈយូរប៉ុនណាដែរ? វាអាស្រ័យតាមរបៀបដែលរាងកាយរបស់អ្នកមានប្រតិកម្ម និងតាមប្រភេទអាស៊ីតអ៊ីយ៉ាលួរ៉ូនិចណាមួយដែលបានប្រើ ប៉ុន្តែហ្វ៊ីល័រស្បែកភាគច្រើននឹងមានប្រសិទ្ធភាពបានចន្លោះពី 6 ខែ ទៅ 18 ខែ។

តើមានប្រភេទហ្វ៊ីល័រស្បែកខុសៗគ្នាដែរឬទេ? ដូចដែលយើងបាននិយាយនៅក្នុងអត្ថបទមុនរួចហើយ ប្រភេទទូទៅជាងគេនៃហ្វ៊ីល័រមុខគឺជាអាស៊ីតអ៊ីយ៉ាលួរ៉ូនិច ជាសារធាតុធម្មជាតិ ដែលបានរកឃើញនៅក្នុងកន្លែងជាច្រើននៃរាងកាយ ដែលរួមមានគ្រាប់ភ្នែក សន្លាក់ និងស្បែក ដែលអាចផ្ទុកទឹកធ្ងន់ជាងទម្ងន់ខ្លួនវាបានចំនួន 1000 ដង។ ហ្វ៊ីល័រមុខអាស៊ីតអ៊ីយ៉ាលួរ៉ូនិច ជួយថែរក្សារាង ធ្វើឲ្យកន្លែងផតនៅលើស្បែកស្មើគ្នា និងផ្តល់ជាតិទឹកដល់ស្បែក។

គ្រូពេទ្យនេះបន្ថែមថា ‘Poly-Caprolactone (PCl) ឬ Ellanse គឺជាហ្វ៊ីល័រមួយទៀត ដែលមានមុខងារជាអ្នករំញោចកូឡាជែន’។ ‘ពេលបានចាក់បញ្ចូលនៅក្នុងកន្លែងយុទ្ធសាស្ត្រលើមុខ វាធ្វើឲ្យមានការឆ្លើយតបតាមធម្មជាតិរបស់រាងកាយដើម្បីផលិតកូឡាជែន ដែលផ្តលឲ្យអ្នកនូវប្រសិទ្ធភាពកាន់តែយូរអង្វែងឆ្ងាយ’។ មានភាពខុសគ្នារវាង Botox និងហ្វ៊ីល័រ! Botox បញ្ឈប់សាច់ដុំតូចៗនៅលើមុខពីការធ្វើការចលនា ដែលបង្កឲ្យមានភាពជ្រីវជ្រួញ ចំណែកឯហ្វ៊ីល័រស្បែកនៅស្ថិតនៅខាងក្រោមស្នាមជ្រីវជ្រួញដើម្បីបំបាត់ពួកវា និងធ្វើឲ្យរូបរាងក្មេងឡើង’។

ប្រភព៖ Marie Claire

យើងសង្ឃឹមថា យើងបានជម្រះមន្ទិលមួយចំនួនអំពីហ្វ៊ីល័រស្បែកហើយ។ មានសំណួរបន្ថែមទៀតអំពីការរលាក? សូមទាក់ទងយើងនៅថ្ងៃនេះ សម្រាប់ព័ត៌មានបន្ថែមស្តីពីផលិតផល beauty filler ដែលល្អជាងគេនៅទីផ្សារវៀតណាម។

Beauty Filler មិនផ្តល់ការណែនាំខាងវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលវេជ្ជសាស្ត្រនោះទេ។ រាល់គ្រប់ព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រនេះ ឬដោយស្លាកយីហោនេះមិនមែនសម្រាប់ជំនួសការណែនាំខាងវេជ្ជសាស្ត្រនោះទេ ហើយអ្នកមិនគួរចាត់វិធានការណាមួយ មុនពេលមានការប្រឹក្សាជាមួយនឹងអ្នកជំនាញខាងថែទាំសុខភាពនោះឡើយ។

You might like

Selected articles

ការណែនាំពីសម្រស់ 5 យ៉ាង នៅពេលអ្នកឈានដល់វ័យ 30 ឆ្នាំ

វ័យ 30 ឆ្នាំគឺមិនមែនគ្រាន់តែជាតួលេខទេ។ វាគឺជាឥរិយាបថមួយ។
ការឈានដល់វ័យ 30 ឆ្នាំគឺជាបើកឡើងនូវការចាប់ផ្តើមនៃដំណាក់កាលដ៏សំខាន់នៃជីវិតរបស់អ្នក។ ជីវិតហាក់ដូចជាច្របូកច្របល់ ពេលអ្នកស្ថិតនៅក្នុងវ័យខ្ទង់ 20 របស់អ្នក។ ប៉ុន្តែនៅក្នុងវ័យខ្ទង់ 30 ឆ្នាំរបស់អ្នក អ្នកងាយនឹងមានអារម្មណ៍មានការគ្រប់គ្រងបានច្រើនជាងមុន។ ប៉ុន្តែ ករណីជាមួយនឹងស្បែក និងរាងកាយរបស់អ្នកអាចមានភាពខុសគ្នា។

អានបន្ថែម
ផលិតផល 3 ប្រភេទដើម្បីថែរក្សាភាពស្រស់ស្អាតបានគ្រប់វ័យ

មិនថាអាយុកាលជីវិតប៉ុន្មានទសវត្សរ៍ដែលអ្នករស់នៅនោះទេ ការមានរូបរាងប្រកបដោយសុខភាពល្អគឺជាអ្វីយើងគ្រប់គ្នាចាំបាច់ត្រូវសម្រេចបាន។ វាគ្មានពាក្យថាយឺតពេក ឬឆាប់ពេកនោះទេ ដើម្បីចាប់ផ្តើមដំណើររបស់អ្នកទៅកាន់ភាពស្រស់ស្អាតគ្រប់វ័យនោះ ហើយ Beauty Filler រីករាយនឹងចែករំលែកផលិតផលផ្សេងៗជាមួយអ្នក។ ដោយត្រូវបានណែនាំឲ្យប្រើសម្រាប់គ្រប់វ័យ

អានបន្ថែម
ភាពខុសគ្នារវាង BOTOX និង ហ្វ៊ីល័រស្បែក

រយៈពេល៖ Botox មានប្រសិទ្ធភាពរយៈពេលពី 3 ទៅ 4 ខែ។ ហ្វ៊ីល័រមានប្រសិទ្ធភាពខុសគ្នា ដោយអាស្រ័យលើប្រភេទហ្វ៊ីល័រណាមួយដែលត្រូវបានប្រើ។

អានបន្ថែម
រឿងដែលត្រូវដឹងអំពីហ្វ៊ីល័រស្បែក

ហេតុផលមួយដែលហ្វ៊ីល័រប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលអាចចាក់បញ្ចូលបានកាន់តែទទួលបានការពេញនិយម គឺជាសមត្ថភាពរបស់ពួកវាដើម្បីបន្ថែមមាឌ និងបន្ថយភាពជ្រីវជ្រួញ ដោយគ្រាន់តែទៅជួបគ្រូពេទ្យតែមួយម្តងប៉ុណ្ណោះ។ ជាធម្មតា ប្រសិទ្ធភាពមានរយៈពេលពីបីទៅប្រាំមួយខែ ដោយអាស្រ័យលើទីតាំងនៃការចាក់។ ការស្រាវជ្រាវបង្ហាញថា ការចាក់ HA អាចរំញោចផលិតកម្មកូឡាជែន ដែលនាំឲ្យស្បែកកាន់តែមានរូបរាងស្រស់ស្អាតនៅក្នុងរយៈពេលយូរ។

អានបន្ថែម
វិទ្យាសាស្ត្រនៅពីក្រោយហ្វ៊ីល័រស្បែក DERMAL FILLERS

ហ្វ៊ីល័រស្បែក ដែលជាការព្យាបាលតាមការចាក់បញ្ចូល ដែលត្រូវបានធ្វើឡើងនៅក្នុងការិយាល័យរបស់គ្រូពេទ្យណាមួយ អាចជួយពង្រាបស្នាមជ្រីវជ្រួញ និងបំពេញបន្ថែមឡើងវិញនូវមាឌដែលបានបាត់បង់ ដែលធ្វើឲ្យរូបរាងក្មេងជាងមុន។

អានបន្ថែម
សំណួរដែលគួរសួរ នៅមុនពេលទទួលការព្យាបាលដោយប្រើ BEAUTY FILLER

Beauty fillers បានទទួលបានការពេញនិយមរបស់ខ្លួនក្នុងនាមជាដំណោះស្រាយមួយសម្រាប់ស្បែករលោង ធាតុ និងក្មេង។ នេះជាការណែនាំរហ័សមួយពីទស្សនាវដ្តី Marie Claire Magazine ។ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហ្វ៊ីល័រមុខដើម្បីជួយកាត់បន្ថយការលេចឡើងនូវស្នាមខ្សែឆ្មាៗ ស្នាមជ្រីវជ្រួញ និងសញ្ញាបង្ហាញឲ្យឃើញពីភាពចាស់ជរាផ្សេងទៀត។ នេះជាទិដ្ឋភាពទូទៅដ៏ទូលំទូលាយរបស់អ្នកស្តីពីរបៀបដំណើរការរបស់ពួកវា ពីអ្វីដែលកើតឡើង នៅអំឡុងពេលនៃការព្យាបាលនេះ ទៅកាន់ផលរំខាន និងការបង់ខាតដែលអាចកើតមានឡើង។

អានបន្ថែម
សូមអនុញ្ញាតឲ្យយើងដឹងពីចម្ងល់របស់អ្នកស្តីពីផលិតផល ដែលអ្នកត្រូវការ និងព័ត៌មានទំនាក់ទំនងរបស់អ្នក