Botox និង ហ្វ៊ីល័រស្បែកគឺជាការព្យាបាលកែសម្ផស្ស ដែលបានផ្តល់ជូនតាមរយៈការចាក់ ដែលជាធម្មតាត្រូវបានធ្វើឡើងនៅការិយាល័យរបស់គ្រូពេទ្យ។ ពួកវាទាក់ទងនឹងប្រើឧបករណ៍បញ្ចូលនៅក្នុងរាងកាយតិចតួចបំផុត ដែលមានន័យថាពួកវាមិនពាក់ព័ន្ធនឹងការវះកាត់នោះទេ។ នោះហើយជាកន្លែងដែលភាពស្រដៀងគ្នារបស់ពួកវាត្រូវបានបញ្ចប់។ ជាសង្ខេប ភាពខុសគ្នារវាង Botox និង ហ្វ៊ីល័រគឺ៖
Botox ៖ វាធ្វើឲ្យសាច់ដុំកកដើម្បីបញ្ឈប់ស្នាមផ្នត់ និងជ្រួញ ដែលបង្កឡើងដោយការសម្តែងទឹកមុខ។ ជាធម្មតា បញ្ហាទាំងនេះត្រូវបានរកឃើញនៅលើផ្ទៃមុខផ្នែកខាងលើដូចជាថ្ងាស និងបរិវេណជុំវិញភ្នែកជាដើម។
ហ្វ៊ីល័រស្បែក៖ ពួកវាប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិច និងសារធាតុស្រដៀងគ្នាដើម្បី “ចាក់បំពេញ” ឬបំពេញសាច់នៅកន្លែងដែលបាត់បង់មាឌ និងភាពរលោង។ នេះរួមមានស្នាមជ្រីវជ្រួញនៅជុំវិញមាត់ បបូរមាត់ស្តើង និងថ្ពាលដែលបានបាត់បង់ភាពពេញលេញ។ ពួកវាក៏អាចត្រូវបានប្រើនៅលើស្នាមជ្រីវជ្រួញនៅលើថ្ងាស សម្លាក និងតំបន់ផ្សេងទៀត ដែលត្រូវការមាឌបន្ថែមសម្រាប់រូបរាងរលោងស្អាត។
រយៈពេល៖ Botox មានប្រសិទ្ធភាពរយៈពេលពី 3 ទៅ 4 ខែ។ ហ្វ៊ីល័រមានប្រសិទ្ធភាពខុសគ្នា ដោយអាស្រ័យលើប្រភេទហ្វ៊ីល័រណាមួយដែលត្រូវបានប្រើ។
ដោយសារ Botox និង ហ្វ៊ីល័រគឺជាសារធាតុខុសគ្នា ដែលត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់ខុសគ្នា ពេលខ្លះ ពួកវាអាចត្រូវរួមបញ្ចូលគ្នានៅក្នុងការព្យាបាលតែមួយ។ ឧទាហរណ៍ គេអាចប្រើ Botox ដើម្បីកែតម្រូវស្នាមខ្សែនៅចន្លោះភ្នែកទាំងពីរ ហើយប្រើហ្វ៊ីល័រដើម្បីកែតម្រូវស្នាមខ្សែពេលញញឹមនៅជុំវិញមាត់។
Botox និង ហ្វ៊ីល័រ៖ ចំណុចគួរចងចាំ
ការព្យាបាលដោយប្រើ Botox និង ហ្វ៊ីល័ររាប់លានករណីត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ហើយពួកវាមានកំណត់ត្រាតាមដានល្អពីសុវត្ថិភាព។
ការសិក្សាមួយនៅក្នុងតចវិទ្យា JAMA បានរកឃើញថា ការព្យាបាលដោយប្រើ Botox និង ហ្វ៊ីល័រមានសុវត្ថិភាពខ្លាំងណាស់ ពេលធ្វើឡើងដោយគ្រូពេទ្យសើស្បែកដែលមានបទពិសោធន៍ និងមានវិញ្ញាបនបត្រដោយក្រុមប្រឹក្សាគ្រូពេទ្យ។ ផលរំខានបានកើតឡើងដល់អ្នកទទួលមិនដល់ 1 ភាគរយនោះទេ ហើយភាគច្រើនករណីទាំងនោះមិនធ្ងន់ធ្ងរនោះទេ។
ទោះបីជា Botox និង ហ្វ៊ីល័រប្រើឧបករណ៍បញ្ចូលក្នុងរាងកាយតិចតួចបំផុតក៏ដោយ ក៏ពួកវានៅតែមានហានិភ័យខ្លះដែរ។ បុគ្គលម្នាក់ៗគួរតែដឹងពីគ្រប់ហានិភ័យដែលអាចកើតមានឡើង និងអត្ថប្រយោជន៍ មុនពេលទទួលយកការព្យាបាលទាំងនេះ។
Botox និង ហ្វ៊ីល័រមិនត្រូវបានណែនាំឲ្យប្រើលើស្ត្រី ដែលកំពុងមានផ្ទៃពោះ ឬកំពុងបំបៅដោះកូននោះទេ។ អ្នកដែលមានជំងឺជាក់លាក់ណាមួយ ឬដែលប្រើថ្នាំណាមួយ គួរពិភាក្សាថាតើ Botox ឬ ហ្វ៊ីល័រមានសុវត្ថិភាពសម្រាប់ពួកគេឬយ៉ាងណា។
អ្នកទាំងឡាយក៏គួរតែពិភាក្សាពីអ្វីខ្លះដែល Botox និង ហ្វ៊ីល័រអាចធ្វើបានឲ្យប្រាកដសម្រាប់រូបរាងរបស់ពួកគេ។ ទោះបីជាពួកគេអាចបង្កើនភាពវ័យក្មេងឡើងដល់រូបរាងក៏ដោយ ជាទូទៅ ប្រសិទ្ធភាពមិនខ្លាំងក្លាដូចជាការព្យាបាលដោយការវះកាត់ ដូចជាការវះកាត់កែមុខមាត់ជាដើមនោះទេ។
ការប្រើអ្នកផ្តល់សេវាវេជ្ជសាស្ត្រដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជាគ្រូពេទ្យសើស្បែកដែលមានវិញ្ញាបនបត្រពីក្រុមប្រឹក្សាគ្រូពេទ្យ ឬគ្រូពេទ្យវះកាត់កែសម្ផស្ស ជួយធានាបានថា ការព្យាបាលនេះត្រូវបានធ្វើឡើងដោយសុវត្ថិភាព និងត្រឹមត្រូវ។ អ្នកទាំងឡាយគួរពិភាក្សាពីបទពិសោធន៍ និងការបណ្តុះបណ្តាលរបស់អ្នកផ្តល់សេវានេះនៅក្នុងផ្នែកហ្វ៊ីល័រស្បែក និង Botox មុនពេលធ្វើការសម្រេចចិត្ត។
ប្រភព៖ Medical News Today
វ័យ 30 ឆ្នាំគឺមិនមែនគ្រាន់តែជាតួលេខទេ។ វាគឺជាឥរិយាបថមួយ។
ការឈានដល់វ័យ 30 ឆ្នាំគឺជាបើកឡើងនូវការចាប់ផ្តើមនៃដំណាក់កាលដ៏សំខាន់នៃជីវិតរបស់អ្នក។ ជីវិតហាក់ដូចជាច្របូកច្របល់ ពេលអ្នកស្ថិតនៅក្នុងវ័យខ្ទង់ 20 របស់អ្នក។ ប៉ុន្តែនៅក្នុងវ័យខ្ទង់ 30 ឆ្នាំរបស់អ្នក អ្នកងាយនឹងមានអារម្មណ៍មានការគ្រប់គ្រងបានច្រើនជាងមុន។ ប៉ុន្តែ ករណីជាមួយនឹងស្បែក និងរាងកាយរបស់អ្នកអាចមានភាពខុសគ្នា។
មិនថាអាយុកាលជីវិតប៉ុន្មានទសវត្សរ៍ដែលអ្នករស់នៅនោះទេ ការមានរូបរាងប្រកបដោយសុខភាពល្អគឺជាអ្វីយើងគ្រប់គ្នាចាំបាច់ត្រូវសម្រេចបាន។ វាគ្មានពាក្យថាយឺតពេក ឬឆាប់ពេកនោះទេ ដើម្បីចាប់ផ្តើមដំណើររបស់អ្នកទៅកាន់ភាពស្រស់ស្អាតគ្រប់វ័យនោះ ហើយ Beauty Filler រីករាយនឹងចែករំលែកផលិតផលផ្សេងៗជាមួយអ្នក។ ដោយត្រូវបានណែនាំឲ្យប្រើសម្រាប់គ្រប់វ័យ
រយៈពេល៖ Botox មានប្រសិទ្ធភាពរយៈពេលពី 3 ទៅ 4 ខែ។ ហ្វ៊ីល័រមានប្រសិទ្ធភាពខុសគ្នា ដោយអាស្រ័យលើប្រភេទហ្វ៊ីល័រណាមួយដែលត្រូវបានប្រើ។
ហេតុផលមួយដែលហ្វ៊ីល័រប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលអាចចាក់បញ្ចូលបានកាន់តែទទួលបានការពេញនិយម គឺជាសមត្ថភាពរបស់ពួកវាដើម្បីបន្ថែមមាឌ និងបន្ថយភាពជ្រីវជ្រួញ ដោយគ្រាន់តែទៅជួបគ្រូពេទ្យតែមួយម្តងប៉ុណ្ណោះ។ ជាធម្មតា ប្រសិទ្ធភាពមានរយៈពេលពីបីទៅប្រាំមួយខែ ដោយអាស្រ័យលើទីតាំងនៃការចាក់។ ការស្រាវជ្រាវបង្ហាញថា ការចាក់ HA អាចរំញោចផលិតកម្មកូឡាជែន ដែលនាំឲ្យស្បែកកាន់តែមានរូបរាងស្រស់ស្អាតនៅក្នុងរយៈពេលយូរ។
ហ្វ៊ីល័រស្បែក ដែលជាការព្យាបាលតាមការចាក់បញ្ចូល ដែលត្រូវបានធ្វើឡើងនៅក្នុងការិយាល័យរបស់គ្រូពេទ្យណាមួយ អាចជួយពង្រាបស្នាមជ្រីវជ្រួញ និងបំពេញបន្ថែមឡើងវិញនូវមាឌដែលបានបាត់បង់ ដែលធ្វើឲ្យរូបរាងក្មេងជាងមុន។
Beauty fillers បានទទួលបានការពេញនិយមរបស់ខ្លួនក្នុងនាមជាដំណោះស្រាយមួយសម្រាប់ស្បែករលោង ធាតុ និងក្មេង។ នេះជាការណែនាំរហ័សមួយពីទស្សនាវដ្តី Marie Claire Magazine ។ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហ្វ៊ីល័រមុខដើម្បីជួយកាត់បន្ថយការលេចឡើងនូវស្នាមខ្សែឆ្មាៗ ស្នាមជ្រីវជ្រួញ និងសញ្ញាបង្ហាញឲ្យឃើញពីភាពចាស់ជរាផ្សេងទៀត។ នេះជាទិដ្ឋភាពទូទៅដ៏ទូលំទូលាយរបស់អ្នកស្តីពីរបៀបដំណើរការរបស់ពួកវា ពីអ្វីដែលកើតឡើង នៅអំឡុងពេលនៃការព្យាបាលនេះ ទៅកាន់ផលរំខាន និងការបង់ខាតដែលអាចកើតមានឡើង។