សមាសភាគរចនាសម្ព័ន្ធសំខាន់ទាំងបួននៃមុខរបស់យើងគឺស្បែក ខ្លាញ់ សាច់ដុំ និងឆ្អឹង។ ពេលយើងចាស់ទៅ ការបាត់បង់មាឌក្នុងរចនាសម្ព័ន្ធទាំងនេះរួមចំណែកដល់សញ្ញាដែលបង្ហាញឲ្យឃើញពីភាពចាស់ជរាជាច្រើន។ ហ្វ៊ីល័រស្បែកអាចជួយដោះស្រាយបញ្ហានេះបាន។
បន្តិចម្តងៗ ការបាត់បង់មាឌឆ្អឹងដែលទាក់ទងនឹងវ័យនៅលើមុខអាចនាំឲ្យថ្គាមរួមចូលទៅក្នុង ច្រមុះស្រុត និងបាត់បង់ឆ្អឹងថ្ពាល់ខ្ពស់។ សាច់ដុំផ្ទៃមុខក៏ថយចុះមាឌ និងភាពយឺតផងដែរ ហើយការថយចុះ និងការរំកិលនៃខ្លាញ់ផ្ទៃមុខធ្វើឲ្យសញ្ញាបង្ហាញពីភាពចាស់ជរាកាន់តែច្បាស់បន្ថែមទៀត។ ទីបំផុត ស្បែកនឹងយារធ្លាក់ និងបាត់បង់ភាពយឺត។ ដោយបន្ថែមពីលើដោយការបាត់បង់ការជួយទប់លំនឹងដោយខ្លាញ់ សាច់ដុំ និងឆ្អឹង វានឹងនាំឲ្យមានភាពជ្រីវជ្រួញ ស្បែកយារធ្លាក់ និងសញ្ញាបង្ហាញពីភាពចាស់ជរាស្រដៀងគ្នាផ្សេងទៀត។
ហ្វ៊ីល័រស្បែក ដែលជាការព្យាបាលតាមការចាក់បញ្ចូល ដែលត្រូវបានធ្វើឡើងនៅក្នុងការិយាល័យរបស់គ្រូពេទ្យណាមួយ អាចជួយពង្រាបស្នាមជ្រីវជ្រួញ និងបំពេញបន្ថែមឡើងវិញនូវមាឌដែលបានបាត់បង់ ដែលធ្វើឲ្យរូបរាងក្មេងជាងមុន។
តើអ្វីជាហ្វ៊ីល័រស្បែក?
ហ្វ៊ីល័រស្បែកគឺជាសារធាតុទន់ដូចជែល ដែលត្រូវបានចាក់បញ្ចូលនៅក្រោមស្បែក។ ពួកវាអាចដោះស្រាយបញ្ហាទូទៅបានមួយចំនួន ដែលរួមមានជួយបំបាត់រង្វង់ជ្រៅក្រោមភ្នែក លើកឆ្អឹងថ្ពាល់ ពង្រីកមាឌបបូរមាត់ បំបាត់ស្នាមជ្រួញបបូរមាត់ និងផ្នត់ចម្រុះ (ស្នាមផ្នត់ដែលរត់ពីចំហៀងនៃចម្រុះទៅកាន់ជ្រុងបបូរមាត់) និងធ្វើឲ្យដៃក្មេងជាងវ័យ។
ហ្វ៊ីល័រស្បែកអាចផ្សំពីសារធាតុផ្សេងៗ ដោយសារធាតុខ្លះកើតឡើងតាមធម្មជាតិ និងខ្លះទៀតតាមរយៈការសំយោគ។ ធាតុផ្សំរួមមួយជាងគេដែលត្រូវបានប្រើនៅក្នុងហ្វ៊ីល័រស្បែកគឺអាស៊ីតអ៊ីយ៉ាលួរ៉ូនិច (HA) ។ HA គឺជាសារធាតុកើតឡើងតាមធម្មជាតិមួយ ដែលបានរកឃើញនៅក្នុងស្បែករបស់យើង ហើយវាដើរតួនាទីសំខាន់នៅក្នុងការថែរក្សាសំណើមស្បែក និងពង្រីកមាឌស្បែក។ ហ្វ៊ីល័រ HA ដែលអាស្រ័យលើការរួមផ្សំសារធាតុគីមីរបស់ពួកវា អាចមានអាយុកាល 6 ខែ ឬយូរជាងនេះឆ្ងាយ មុនពេលត្រូវបានស្រូបយកបន្តិចម្តងៗដោយរាងកាយ។
អត្ថប្រយោជន៍ចម្បងមួយរបស់ហ្វ៊ីល័រ HA ក្រៅពីរូបរាងតាមធម្មជាតិរបស់ពួកវា ពេលចាក់បញ្ចូល គឺថាពួកវាអាចត្រូវបានរំលាយ ដោយសូលុយស្យុងពិសេសមួយ នៅក្នុងករណីមានហេតុការណ៍អាក្រក់កើតឡើង ឬប្រសិនបើបុគ្គលដែលប្រើមិនចូលចិត្តរូបរាងនេះ។ ជាងនេះទៀត ហ្វ៊ីល័រ HA ភាគច្រើនត្រូវបានលាយទុកជាមុនស្រេចជាមួយសារធាតុលីដូការអ៊ីន ដែលជាសារធាតុធ្វើឲ្យស្ពឹក ដើម្បីបង្កើនភាពសុខស្រួលឲ្យបានអតិបរមា នៅអំឡុងពេលព្យាបាល។
ជៀសវាងហ្វ៊ីល័រស្បែកក្នុងទីផ្សារងងឹត
ការព្យាបាលដោយប្រើហ្វ៊ីល័រស្បែកអាចមានតម្លៃថ្លៃ ដែលបានញ៉ាំងឲ្យអ្នកប្រើប្រាស់ខ្លះងាកទៅកាន់ទីផ្សារងងឹតតាមអនឡាញ ដើម្បីទិញហ្វ៊ីល័រចាក់ខ្លួនឯង។ នៅក្នុងខែមុន ធ្លាប់មានការរាយការណ៍ជាច្រើននៅក្នុងប្រព័ន្ធសារព័ត៌មាន និងក្នុងឯកសារវេជ្ជសាស្ត្រស្តីពីផលវិបាកដ៏គ្រោះថ្នាក់ដែលកើតចេញពីការចាក់ហ្វ៊ីល័រខ្លួនឯង ដោយអ្នកគ្មានជំនាញខាងសុខាភិបាល។
ហានិភ័យមួយគឺថា ហ្វ៊ីល័រដែលបានទិញតាមអនឡាញ អាចមានផ្ទុកសារធាតុមិនស្អាតផ្សេងៗ ដូចជាជែលលាបសក់ជាដើម។ ពេលចាក់ចូល សារធាតុទាំងនេះអាចបង្កឲ្យមានប្រតិកម្មអាឡែហ្ស៊ី ការឆ្លងមេរោគ និងធ្វើឲ្យស្លាប់កោសិកាស្បែកបាន។ ហានិភ័យមួយទៀតគឺថា បច្ចេកទេសចាក់បញ្ចូលមិនត្រឹមត្រូវមិនគ្រាន់តែអាចនាំឲ្យមានការហើម និងកកដុំៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានផលរំខានធ្ងន់ធ្ងរកាន់តែខ្លាំងដូចជា ធ្វើឲ្យស្លាប់កោសិកាស្បែក និងការស្ទះសរសៃឈាមដែលបណ្តាលឲ្យខ្វះភ្នែកជាដើម។ FDA បានចេញការព្រមានផ្លូវការមួយ ដោយជម្រុញឲ្យអ្នកប្រើប្រាស់ “មិនត្រូវទិញហ្វ៊ីល័រស្បែកតាមអនឡាញនោះទេ។ ពួកវាអាចក្លែងក្លាយ មានមេរោគ ឬបង្កគ្រោះថ្នាក់។”
អ្នកនិពន្ធ៖ Kristina Liu, MD, MHS
ប្រភព៖ ប្លុកសុខភាព Havard (Havard Health Blog)
វ័យ 30 ឆ្នាំគឺមិនមែនគ្រាន់តែជាតួលេខទេ។ វាគឺជាឥរិយាបថមួយ។
ការឈានដល់វ័យ 30 ឆ្នាំគឺជាបើកឡើងនូវការចាប់ផ្តើមនៃដំណាក់កាលដ៏សំខាន់នៃជីវិតរបស់អ្នក។ ជីវិតហាក់ដូចជាច្របូកច្របល់ ពេលអ្នកស្ថិតនៅក្នុងវ័យខ្ទង់ 20 របស់អ្នក។ ប៉ុន្តែនៅក្នុងវ័យខ្ទង់ 30 ឆ្នាំរបស់អ្នក អ្នកងាយនឹងមានអារម្មណ៍មានការគ្រប់គ្រងបានច្រើនជាងមុន។ ប៉ុន្តែ ករណីជាមួយនឹងស្បែក និងរាងកាយរបស់អ្នកអាចមានភាពខុសគ្នា។
មិនថាអាយុកាលជីវិតប៉ុន្មានទសវត្សរ៍ដែលអ្នករស់នៅនោះទេ ការមានរូបរាងប្រកបដោយសុខភាពល្អគឺជាអ្វីយើងគ្រប់គ្នាចាំបាច់ត្រូវសម្រេចបាន។ វាគ្មានពាក្យថាយឺតពេក ឬឆាប់ពេកនោះទេ ដើម្បីចាប់ផ្តើមដំណើររបស់អ្នកទៅកាន់ភាពស្រស់ស្អាតគ្រប់វ័យនោះ ហើយ Beauty Filler រីករាយនឹងចែករំលែកផលិតផលផ្សេងៗជាមួយអ្នក។ ដោយត្រូវបានណែនាំឲ្យប្រើសម្រាប់គ្រប់វ័យ
រយៈពេល៖ Botox មានប្រសិទ្ធភាពរយៈពេលពី 3 ទៅ 4 ខែ។ ហ្វ៊ីល័រមានប្រសិទ្ធភាពខុសគ្នា ដោយអាស្រ័យលើប្រភេទហ្វ៊ីល័រណាមួយដែលត្រូវបានប្រើ។
ហេតុផលមួយដែលហ្វ៊ីល័រប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលអាចចាក់បញ្ចូលបានកាន់តែទទួលបានការពេញនិយម គឺជាសមត្ថភាពរបស់ពួកវាដើម្បីបន្ថែមមាឌ និងបន្ថយភាពជ្រីវជ្រួញ ដោយគ្រាន់តែទៅជួបគ្រូពេទ្យតែមួយម្តងប៉ុណ្ណោះ។ ជាធម្មតា ប្រសិទ្ធភាពមានរយៈពេលពីបីទៅប្រាំមួយខែ ដោយអាស្រ័យលើទីតាំងនៃការចាក់។ ការស្រាវជ្រាវបង្ហាញថា ការចាក់ HA អាចរំញោចផលិតកម្មកូឡាជែន ដែលនាំឲ្យស្បែកកាន់តែមានរូបរាងស្រស់ស្អាតនៅក្នុងរយៈពេលយូរ។
ហ្វ៊ីល័រស្បែក ដែលជាការព្យាបាលតាមការចាក់បញ្ចូល ដែលត្រូវបានធ្វើឡើងនៅក្នុងការិយាល័យរបស់គ្រូពេទ្យណាមួយ អាចជួយពង្រាបស្នាមជ្រីវជ្រួញ និងបំពេញបន្ថែមឡើងវិញនូវមាឌដែលបានបាត់បង់ ដែលធ្វើឲ្យរូបរាងក្មេងជាងមុន។
Beauty fillers បានទទួលបានការពេញនិយមរបស់ខ្លួនក្នុងនាមជាដំណោះស្រាយមួយសម្រាប់ស្បែករលោង ធាតុ និងក្មេង។ នេះជាការណែនាំរហ័សមួយពីទស្សនាវដ្តី Marie Claire Magazine ។ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហ្វ៊ីល័រមុខដើម្បីជួយកាត់បន្ថយការលេចឡើងនូវស្នាមខ្សែឆ្មាៗ ស្នាមជ្រីវជ្រួញ និងសញ្ញាបង្ហាញឲ្យឃើញពីភាពចាស់ជរាផ្សេងទៀត។ នេះជាទិដ្ឋភាពទូទៅដ៏ទូលំទូលាយរបស់អ្នកស្តីពីរបៀបដំណើរការរបស់ពួកវា ពីអ្វីដែលកើតឡើង នៅអំឡុងពេលនៃការព្យាបាលនេះ ទៅកាន់ផលរំខាន និងការបង់ខាតដែលអាចកើតមានឡើង។