ការព្យាបាលតាមការចាក់ថ្មីបំផុតមានភាពងាយស្រួលដើម្បីទទួលបាន (បើទោះជាមានតម្លៃថ្លៃក៏ដោយ) មានប្រសិទ្ធភាពបានយូរ និងថែមទាំងមានសុវត្ថិភាពប្រសើរបំផុតទៀតផង ប្រសិនបើអ្នកទទួលបានព័ត៌មានគ្រប់គ្រាន់អំពីវា ហើយទៅជួបគ្រូពេទ្យដែលកេរ្តិ៍ឈ្មោះ។ ប្រសិនបើអ្នកចង់ដឹងអំពីហ្វ៊ីល័រ ទាំងនេះជារឿងដែលត្រូវដឹង មុនពេលទទួលការព្យាបាល។
ហ្វ៊ីល័រដេលធ្វើឡើងពីអាស៊ីតអ៊ីយ៉ាលួរ៉ូនិច ដែលបានរកឃើញតាមធម្មជាតិនៅក្នុងស្បែក គឺជម្រើសល្អជាងគេសម្រាប់ស្បែក។
កិច្ចការអាទិភាព៖ ហ្វ៊ីល័រស្បែកមិនដូចគ្នានឹងសារធាតុពុលបំផ្លាញប្រាសាទដូចជា Botox និង Dysport នោះទេ។ ប្រភេទក្រោយនេះ “បង្កក” សាច់ដុំដើម្បីកាត់បន្ថយស្នាមជ្រីវជ្រួញ ចំណែកឯហ្វ៊ីល័រជួយធ្វើឲ្យស្បែករាបស្មើរលោង ដោយការចាក់បំពេញកន្លែងជ្រីវជ្រួញ។ កូឡាជែនធ្លាប់បានប្រើជាហ្វ៊ីល័រទូទៅមួយ ប៉ុន្តែសព្វថ្ងៃនេះ ហ្វ៊ីល័រភាគច្រើនប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិចវិញ។ ដោយសារសមត្ថភាពរបស់វាក្នុងការរក្សាទុកសំណើមក្នុងស្បែក អាស៊ីតអ៊ីយ៉ាលួរ៉ូនិចទទួលខុសត្រូវលើផ្តល់រូបរាងដែលមានសាច់ពេញលេញ និងសំណើមដល់ស្បែក។ ជាទូទៅ វាត្រូវបានប្រើដើម្បីផ្តល់សំណើមស្បែក ប៉ុន្តែក្រែម ឬសេរ៉ូមមិនអាចធ្វើឲ្យមាឌដែលបានបាត់បង់ត្រលប់មកដូចដើមវិញបានទេ គឺមានតែអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលអាចចាក់បញ្ចូលបានប៉ុណ្ណោះទើបអាចជួយបាន។ ពេលចាក់បញ្ចូល វាអាចបន្ថែមទៅនឹងសកម្មភាពបំពេញសាច់តាមធម្មជាតិ ឬបំពេញបន្ថែមកន្លែងខ្វះអាស៊ីតអ៊ីយ៉ាលួរ៉ូនិចតាមធម្មជាតិរបស់រាងកាយ ដែលជួយកាត់បន្ថយភាពចាស់ជរា។
ការចាក់មួយដងអាចធ្វើឲ្យស្បែកមានសាច់ពេញលេញជាងមុន និងរលោងជាងមុនបានរយៈពេលជាច្រើនខែ ហើយអាចយូរជាងនេះ។
ហេតុផលមួយដែលហ្វ៊ីល័រប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលអាចចាក់បញ្ចូលបានកាន់តែទទួលបានការពេញនិយម គឺជាសមត្ថភាពរបស់ពួកវាដើម្បីបន្ថែមមាឌ និងបន្ថយភាពជ្រីវជ្រួញ ដោយគ្រាន់តែទៅជួបគ្រូពេទ្យតែមួយម្តងប៉ុណ្ណោះ។ ជាធម្មតា ប្រសិទ្ធភាពមានរយៈពេលពីបីទៅប្រាំមួយខែ ដោយអាស្រ័យលើទីតាំងនៃការចាក់។ ការស្រាវជ្រាវបង្ហាញថា ការចាក់ HA អាចរំញោចផលិតកម្មកូឡាជែន ដែលនាំឲ្យស្បែកកាន់តែមានរូបរាងស្រស់ស្អាតនៅក្នុងរយៈពេលយូរ។
ហ្វ៊ីល័រអាចត្រូវបានប្រើសម្រាប់ការបង្ការទុក ព្រមទាំងដើម្បីព្យាបាលស្នាមខ្សែ ដែលអ្នកមានរួចហើយ។ ទោះបីជាមិនមានការចាំបាច់ទាល់តែសោះដើម្បីទៅជួបគ្រូពេទ្យម្តងទៀត នៅពេលអស់ហ្វ៊ីល័រ មុនពេលអ្នកឃើញស្នាមជ្រីវជ្រួញដំបូងរបស់អ្នក អ្នកទាំងឡាយកំពុងចាប់ផ្តើមការព្យាបាលកាន់តែមានវ័យក្មេងជាងមុន។ យោងតាមសាសាបណ្ឌិតសភាវះកាត់កែទ្រង់ទ្រាយ និងសម្ផស្សផ្ទៃមុខរបស់អាមេរិក នៅឆ្នាំ 2015 ភាគច្រើននៃគ្រូពេទ្យវះកាត់កែសម្ផស្ស ឬការព្យាបាលដោយការចាក់ថ្នាំលើអ្នកជំងឺនៅអាយុក្រោម 30 ឆ្នាំ។ គ្រូពេទ្យសើស្បែកជាច្រើននិយាយថា ការចាប់ផ្តើមក្នុងវ័យក្មេងជាងនេះអាចមានប្រយោជន៍។ មិនមានសំណួរដែលថាអ្នកដែលបានចាប់ផ្តើមឆាប់ជាងនេះដោយប្រើបរិមាណហ្វ៊ីល័រតិចតួចមានភាពចាស់ជរាខុសៗគ្នាជាងអ្នកដែលមិនបានចាប់ផ្តើម។ វាប្រសើរក្នុងការលេងល្បែងបង្ការទុកជាងហ្គេមកែតម្រូវជាងឆ្ងាយ។ ប៉ុន្តែសូមចងចាំថា មានវិធីផ្សេងទៀតដែលមានតម្លៃថោកជាងដើម្បីបង្ការការចាស់ជរា ដែលរួមមានប្រើឡេការពារកម្តៅថ្ងៃ និងប្រើសារធាតុរេទីណុល។
ហ្វ៊ីល័រមិនល្អអាចកើតមានឡើង ប៉ុន្តែមិនចាំបាច់បន្តនៅបែបនោះទេ។
ប្រសិនបើអ្នកមិនសប្បាយចិត្តនឹងប្រសិទ្ធរបស់ហ្វ៊ីល័រនេះ សូមកុំស្លន់ស្លោ ព្រោះក្នុងករណីភាគច្រើន អ្នកកែសម្រួលវាបាន។ គ្រូពេទ្យសើស្បែកអាចចាក់បញ្ចូលហ្វ៊ីល័របន្ថែមដើម្បីឲ្យមានតុល្យភាព ឬគាត់អាចរំលាយវាចោលតែម្តង។ រឿងដ៏អស្ចារ្យអំពីហ្វ៊ីល័រអាស៊ីតអ៊ីយ៉ាលួរ៉ូនិចនោះគឺថា មិនអង់ស៊ីមដែលអាចចាក់បញ្ចូលទៅក្នុងកន្លែងនោះ ដើម្បីរំលាយផលិតផលនេះ។ វានឹងបាត់ទៅវិញតែម្តង។
មានពេលខ្លះ អ្នកមិនគួរឲ្យគេចាក់ហ្វ៊ីល័រទេ។ ទោះបីជាហ្វ៊ីល័រត្រូវបានចាត់ទុកថាមានសុវត្ថិភាពក៏ដោយ មានហេតុផលមួយចំនួនដើម្បីពន្យាការចាក់នេះ។ ប្រសិនបើអ្នកកំពុងមានផ្ទៃពោះ បំបៅដោះកូន ឬអ្នកកំពុងប្រយុទ្ធប្រឆាំងនឹងការរលាកភ្នាសប្រអប់រន្ធចម្រុះនោះ ប្រសើរបំផុតនោះគឺត្រូវពន្យាពេល ដោយសារជំងឺណាមួយនៅកន្លែងមុខអាចរាលដាលទៅកាន់កន្លែងចាក់បាន។ ហើយនេះជារឿងមួយទៀត ដែលអ្នកប្រហែលជាមិនបានគិតដល់៖ កុំចាក់ហ្វ៊ីល័រ ភ្លាមៗមុនពេលសម្អាតធ្មេញ ឬការព្យាបាលធ្មេញផ្សេងទៀត។ ការធ្វើបែបនេះទាមទារសម្ពាធ និងការលាតសន្ធឹងផ្ទៃមុខ ដែលអាចធ្វើឲ្យហ្វ៊ីល័ររត់ទៅនៅខុសកន្លែងដែលអាចទៅរួច។ ការរង់ចាំយ៉ាងតិចពីរបីថ្ងៃ ឬបើល្អ មួយសប្តាហ៍ ជាការប្រសើរបំផុត។
ប្រសិនបើអ្នកស្រឡាញ់រូបរាងពីការចាក់ហ្វ៊ីល័ររបស់អ្នកនោះ អ្នកនឹងចាំបាច់ត្រូវបន្តត្រលប់មកវិញដើម្បីទទួលបានការព្យាបាលបន្ថែមទៀត។
បន្ទាប់ពីប្រហែល 6 ខែមក អាស៊ីតអ៊ីយ៉ាលួរ៉ូនិចត្រូវបានបំបែកចេញតាមធម្មជាតិដោយរាងកាយ។ ដូច្នេះ អ្នកចាំបាច់ត្រូវទទួលយកការកែតម្រូវម្តង ឬពីរដងក្នុងមួយឆ្នាំដើម្បីរក្សារូបរាងនេះ។ ប៉ុន្តែ នេះជាដំណឹងល្អ ប្រសិនបើអ្នកគ្រាន់តែចង់សាកល្បងហ្វ៊ីល័រម្តង ឬពីរដងនោះ ដោយសារប្រសិទ្ធភាពនឹងបាត់ទៅវិញបន្តិចម្តងៗ ដោយមិនមានហានិភ័យរយៈពេលវែងណាមួយឡើយ។ វាសំខាន់ក្នុងការចងចាំថា ការចាក់ហ្វ៊ីល័រមិនបញ្ឈប់ស្បែករបស់អ្នកពីការចាស់ជរាទាំងស្រុងនោះទេ ដូច្នេះបន្តិចម្តងៗ អ្នកអាចត្រូវការហ្វ៊ីល័របន្ថែមដើម្បីទទួលបានប្រសិទ្ធភាពដូចគ្នា។
ប្រភព៖ SELF
យើងសង្ឃឹមថា យើងបានជម្រះមន្ទិលមួយចំនួនហើយអំពីហ្វ៊ីល័រស្បែកនេះ។ មានសំណួរបន្ថែមទៀតអំពីការរលាក? សូមទាក់ទងយើងនៅថ្ងៃនេះ សម្រាប់ព័ត៌មានបន្ថែមស្តីពីផលិតផល beauty filler ដែលល្អជាងគេនៅទីផ្សារវៀតណាម។
Beauty Filler មិនផ្តល់ការណែនាំខាងវេជ្ជសាស្ត្រ ការធ្វើរោគវិនិច្ឆ័យ ឬការព្យាបាលវេជ្ជសាស្ត្រនោះទេ។ រាល់គ្រប់ព័ត៌មានដែលបានចុះផ្សាយនៅលើគេហទំព័រនេះ ឬដោយស្លាកយីហោនេះមិនមែនសម្រាប់ជំនួសការណែនាំខាងវេជ្ជសាស្ត្រនោះទេ ហើយអ្នកមិនគួរចាត់វិធានការណាមួយ មុនពេលមានការប្រឹក្សាជាមួយនឹងអ្នកជំនាញខាងថែទាំសុខភាពនោះឡើយ។
វ័យ 30 ឆ្នាំគឺមិនមែនគ្រាន់តែជាតួលេខទេ។ វាគឺជាឥរិយាបថមួយ។
ការឈានដល់វ័យ 30 ឆ្នាំគឺជាបើកឡើងនូវការចាប់ផ្តើមនៃដំណាក់កាលដ៏សំខាន់នៃជីវិតរបស់អ្នក។ ជីវិតហាក់ដូចជាច្របូកច្របល់ ពេលអ្នកស្ថិតនៅក្នុងវ័យខ្ទង់ 20 របស់អ្នក។ ប៉ុន្តែនៅក្នុងវ័យខ្ទង់ 30 ឆ្នាំរបស់អ្នក អ្នកងាយនឹងមានអារម្មណ៍មានការគ្រប់គ្រងបានច្រើនជាងមុន។ ប៉ុន្តែ ករណីជាមួយនឹងស្បែក និងរាងកាយរបស់អ្នកអាចមានភាពខុសគ្នា។
មិនថាអាយុកាលជីវិតប៉ុន្មានទសវត្សរ៍ដែលអ្នករស់នៅនោះទេ ការមានរូបរាងប្រកបដោយសុខភាពល្អគឺជាអ្វីយើងគ្រប់គ្នាចាំបាច់ត្រូវសម្រេចបាន។ វាគ្មានពាក្យថាយឺតពេក ឬឆាប់ពេកនោះទេ ដើម្បីចាប់ផ្តើមដំណើររបស់អ្នកទៅកាន់ភាពស្រស់ស្អាតគ្រប់វ័យនោះ ហើយ Beauty Filler រីករាយនឹងចែករំលែកផលិតផលផ្សេងៗជាមួយអ្នក។ ដោយត្រូវបានណែនាំឲ្យប្រើសម្រាប់គ្រប់វ័យ
រយៈពេល៖ Botox មានប្រសិទ្ធភាពរយៈពេលពី 3 ទៅ 4 ខែ។ ហ្វ៊ីល័រមានប្រសិទ្ធភាពខុសគ្នា ដោយអាស្រ័យលើប្រភេទហ្វ៊ីល័រណាមួយដែលត្រូវបានប្រើ។
ហេតុផលមួយដែលហ្វ៊ីល័រប្រើអាស៊ីតអ៊ីយ៉ាលួរ៉ូនិចដែលអាចចាក់បញ្ចូលបានកាន់តែទទួលបានការពេញនិយម គឺជាសមត្ថភាពរបស់ពួកវាដើម្បីបន្ថែមមាឌ និងបន្ថយភាពជ្រីវជ្រួញ ដោយគ្រាន់តែទៅជួបគ្រូពេទ្យតែមួយម្តងប៉ុណ្ណោះ។ ជាធម្មតា ប្រសិទ្ធភាពមានរយៈពេលពីបីទៅប្រាំមួយខែ ដោយអាស្រ័យលើទីតាំងនៃការចាក់។ ការស្រាវជ្រាវបង្ហាញថា ការចាក់ HA អាចរំញោចផលិតកម្មកូឡាជែន ដែលនាំឲ្យស្បែកកាន់តែមានរូបរាងស្រស់ស្អាតនៅក្នុងរយៈពេលយូរ។
ហ្វ៊ីល័រស្បែក ដែលជាការព្យាបាលតាមការចាក់បញ្ចូល ដែលត្រូវបានធ្វើឡើងនៅក្នុងការិយាល័យរបស់គ្រូពេទ្យណាមួយ អាចជួយពង្រាបស្នាមជ្រីវជ្រួញ និងបំពេញបន្ថែមឡើងវិញនូវមាឌដែលបានបាត់បង់ ដែលធ្វើឲ្យរូបរាងក្មេងជាងមុន។
Beauty fillers បានទទួលបានការពេញនិយមរបស់ខ្លួនក្នុងនាមជាដំណោះស្រាយមួយសម្រាប់ស្បែករលោង ធាតុ និងក្មេង។ នេះជាការណែនាំរហ័សមួយពីទស្សនាវដ្តី Marie Claire Magazine ។ ប្រសិនបើអ្នកកំពុងគិតពីការទទួលបានហ្វ៊ីល័រមុខដើម្បីជួយកាត់បន្ថយការលេចឡើងនូវស្នាមខ្សែឆ្មាៗ ស្នាមជ្រីវជ្រួញ និងសញ្ញាបង្ហាញឲ្យឃើញពីភាពចាស់ជរាផ្សេងទៀត។ នេះជាទិដ្ឋភាពទូទៅដ៏ទូលំទូលាយរបស់អ្នកស្តីពីរបៀបដំណើរការរបស់ពួកវា ពីអ្វីដែលកើតឡើង នៅអំឡុងពេលនៃការព្យាបាលនេះ ទៅកាន់ផលរំខាន និងការបង់ខាតដែលអាចកើតមានឡើង។